នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល ភីអេច ហេ្រ្គនហល បុរីប៉េងហួត បឹងស្នោ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ព័ត៌មានសុខភាព និងសម្រស់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗដូចជាការផ្តល់សេវាតម្រូវការ និងសាធារណៈនានា ជាពិសេសអរគុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបង្ក្រាបបទល្មេីសនានាបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសេីរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត […]
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕