នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលមុខជំនាញ DNA នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពចូលរួម÷ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត÷ ភ្នំពេញ-កណ្ដាល-តាកែវ-ព្រៃវែង-ស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង ទទួលដឹងនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។