នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើរអញ្ជើញទៅបំពេញការងារនៅខេត្តបាត់ដំបង បានឆ្លៀតចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។
Related Articles
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេច
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនដល់លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ នៅក្នុងបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
ឯកឧត្តម ស សុខា អញ្ជើញបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៤
នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង របស់ ស.ស.យ.ក. ខេត្តបាត់ដំបង ប្រចាំឆ្នាំ២០២៤ នៅទីលានសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ២៥កន្លែង សិក្សានៅសាកលវិទ្យាល័យបាត់ដំបង
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង។