ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីភាពក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ោយប៉ែត !!!

ក្រុងប៉ោយប៉ែត ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាគីឡូម៉ែត្រ៤ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ចែម សំបូរ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានរាយការណ៍ថា៖ អគារមជ្ឈមណ្ឌលពេញមួយជីវិត១ខ្នងនេះ មានទំហំ៦គុណ១២ម៉ែត្រ ដែលចំណាយទឹកប្រាក់ប្រមាណ៧ម៉ឺនដុល្លារអាមេរិក ដែលបន្ទប់នីមួយបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាជំនួយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិ។

ក្នុងឳកាសនោះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ក្មួយៗយុវជនឲ្យចូលសិក្សាជំនាញ វិជ្ជាជីវៈបច្ចេកទេស ដែលខ្លួនពេញចិត្ត នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌល ដើម្បីពង្រឹងនូវសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ទៅថ្ងៃអនាគត់ ក្នុងនោះចំពោះសិស្សក្រីក្រ សម្តេចធិបតីក៏បានជួយឧបត្ថម្ភជាថវិកាប្រចាំខែដើម្បីជួយសម្រួលក្នុងការចំណាយប្រចាំផងដែរ។

លោក អភិបាលក្រុង បានថ្លែងអំណរគុណចំពោះប្រជាជនជប៉ុនដែលបានជួយឧបត្ថម្ភនូវ  អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នងនេះ តាមរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិ គឺជាសមទ្ធិផលថ្មីមួយទៀត សម្រាប់ក្រុងប៉ោយប៉ែត ដើម្បីបំរើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសដល់ក្មួយៗជាយុវជនដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ និងក្មួយៗដែលពុំទាន់មានការងារធ្វើអាចចូលមកសិក្សានៅទីនេះបានដោយមិនបាច់បង់ប្រាក់។
ជាមួយគ្នានេះដែរ លោក អភិបាលក្រុងប៉ោយប៉ែត សូមផ្តាំផ្ញើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សជួយថែរក្សាសំអាតអនាម័យ និងថែរក្សាអគារមួយខ្នងនេះ ឲ្យបានគង់វង្សយូរអង្វែងផង និងសំណូមពរដល់ម្ចាស់ជំនួយ ជួយបំពាក់គ្រឿងបរិក្ខាបច្ចេកទេសទំនើបឲ្យបានគ្រប់គ្រាន់សំរាប់ជាទុនក្នុងការសិក្សាស្រាវជ្រាវ។

ក្នុងកម្មវីធីនេះដែរ មានការអញ្ជើញចូលរួម ពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង លោកប្រធានការិយាល័យជុំវិញក្រុង អង្គភាពពាក់ព័ន្ធ លោក ចៅសង្កាត់ លោក មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *