ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ  ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត  លោកស្នងការរងរាជធានី ខេត្ត  លោក-លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក-លោកស្រីតំណាងអង្គការ និងដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *