ព័ត៌មានសន្តិសុខសង្គម

កណ្ដាប់ដៃអធិការក្រុងប៉ោយប៉ែតបង្ក្រាបក្មេងទំនើងដូចភ្លៀងរលឹម

ក្រុងប៉ោយប៉ែត÷កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

កាលពីពេលថ្មីៗនេះ នៅក្នុងក្រុងប៉ោយប៉ែត មានសកម្មភាព ក្មេងទំនើងមួយក្រុមមានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើប្រជាពលរដ្ឋដែរចេញពីធ្វើការយប់ស្ងាត់ មិនសូវមានមនុស្សឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ ក្រោយធ្វើសកម្មភាពជិះម៉ូតូដេញវាយទៅលើប្រជាពលរដ្ឋ ក្រុមក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរៀងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អធិការក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោរ សិទ្ធ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងលោកវរសេនីយ៍ឯក ព្រហ្ម  ពិសិដ្ឋអធិការក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងអធិការនឹងកម្លាំងប៉ុសិ៍ដោយលោកវរសេនីយ៍ទោរ រ៉ែន សុភ័ក្រអធិការរង ព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ជាច្រើននាក់   ដែលក្រុមនេះ បានធ្វើសកម្មភាពយ៉ាងសកម្ម បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកសាងសំណុំរឿងនិងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់-៕

Leave a Reply

Your email address will not be published. Required fields are marked *