នៅព្រឹកថទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្សា ចំនួន ២ គឺវគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ និងវគ្គបណ្តុះបណ្តាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្រិតបឋម ដែលមានសិក្ខាកាមសរុប ចំនួន ៥៤នាក់ នាសាលមហោស្រព(អគារH) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។