ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹង ស្ដីពី ការស្វែងយល់សញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹង ស្ដីពី ការស្វែងយល់សញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត ឡាយ គីរី អគ្គនាយកក្រុមហ៊ុន រៀន អេអាយ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏មានដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រីដែលជាសិក្ខាកាមចំណុះនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *